ព័ត៌មានជាតិ

លុចស៊ីសRX300បើកសុខៗ ស្រាប់តែឆេះយ៉ាងសន្ធោសន្ធៅកណ្តាលក្រុងស្វាយរៀង

ស្វាយរៀងៈ ហេតុការណ៍ឆេះ​​រថយន្តលុចស៊ីសមួយយ៉ាងសន្ធោសន្ធៅ​ ខណៈ​កំពុងបើកបរ ​ម្ចាស់លោតចេញពីរថយន្តស្រវ៉ាទាញទុយយោទឹកប្រជាពលរដ្ឋបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងអណ្តាតភ្លើងបាន ទើបហៅរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ កាលពីវេលាម៉ោង៣៖១៣នាទីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦​ ស្ថិតក្នុងភូមិមេភ្លើងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

បើតាមប្រភពពីអ្នកឃើញហេតុការបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជាជនជាតិចិន ជិះរថយន្តលុចស៊ីសRx300 ពាក់ស្លាកលេខភ្នំពេញ2I-5683 បើកបរពីជើងមកត្បូងមកដល់ចំណុចកើតហេតុស្រាប់តែឆេះហុយទ្រលោម ​ខណៈ​នោះ​ម្ចាស់ភ័យចុះពីរថយន្តទាញទុយយោទឹកពលរដ្ឋមកពន្លត់តែមិនរលត់ ក៏ហៅរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងបាញ់ពន្លតទើបរលត់។

ប្រភពខាងលើបានបន្តទៀតថា នៅក្នុងរថយន្តដឹកធុងខ្យល់អុកស៊ីហ្សែនពេញ ហើយរថយន្តនេះដែរ ក៏ចាក់ហ្គាសទៀតផង ទើបធ្វើឲ្យលំនៅក្បែរនោះងាយនិងឆាបឆេះ តែសំណាងល្អ បានសមត្ថកិច្ចជួយអន្តរាគមន៍ទាន់សភាពការណ៍។ រហូតមកដល់ល្ងាចថ្ងៃ​ដដែលនេះ ជនជាតិចិនដែលជអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ៕

មតិយោបល់