ព័ត៌មានជាតិ

ចោរឆ្លងខេត្ត! ខំចេញពីកំពង់ចាម ឌុបគ្នាដើររកលួចកាច់កម៉ូតូគេ អស់លក្ខ័មកជាប់ខ្នោះសមត្ថកិច្ចខណ្ឌដង្កោ

ភ្នំពេញ: ជនសង្ស័យ២នាក់ ជាមុខសញ្ញាចាស់កាច់កម៉ូតូ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ មានការសង្ស័យឃាត់ធ្វើការឆែកឆេក៏ឃើញសម្ភារ:កាច់កម៉ូតូជាច្រើន ប្រភេទ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោលផ្លូវជាតិលេខ៣ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ។

ជនសង្ស័យ ទី១ឈ្មោះ វ៉ា វឿន ហៅកិ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រះធាតុ ឃុំ ព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងទី២ឈ្មោះ ណា ចាន់រិទ្ធិ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តភ្នំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិច្រេះ ឃុំរការក្នុង ស្រុកដូនកែវ ខេត្តតាកែវ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរលួសបានបានដាក់កម្លាំងចុះល្បាតក្នុងមូលដ្ឋាន ស្រាប់តែឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GK- 8744 ហើយជនសង្ស័យទាំង២នាក់នោះបានជិះម៉ូតូបម្រុងធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាលពរដ្ឋតែជួបនិងសមត្ថកិច្ចក៏ជិះម៉ូតូគេចខ្លួនរត់ ឃើញដូច្នេះសមត្ថកិច្ចបានដេញនិងបានហៅតាមវិទ្យុទាក់ទងនិងដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា បញ្ជាចាប់ឲ្យបានជនសង្ស័យទាំង២នាក់នោះ សមត្ថកិច្ចបានដេញរហូតដល់ផ្លូវជាតិលេខ៣ ទើបឃាត់ជនសង្ស័យទាំង២នាក់នេះហើយធ្វើការឆែកឆេរក៏ឃើញសោសម្រាប់កាច់កម៉ូតូជាច្រើន នៅក្នុងហោប៉ាវជនសង្ស័យនិងបានយកមកសួនាំនៅអធិការដ្ឋានខណ្ឌដង្កោ។

តាមចម្លើយសារភាពជនសង្ស័យទាំង២នាក់បានសារភាពថា ពួកគេបានជិះម៉ូតូមកខេត្តកំពង់ចាមបំណងរកកាច់ម៉ូតូតែមិនទាន់កាច់បានផងត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។ រួមនឹងវត្ថុតាង៖ ដែកជ្រុងចុងសំប៉ែតស្រួចចំនួន៣,សោខ្សៀលេខ៨ចំនួន១ និងកូនសោមួយចំនួនសម្រាប់ធ្វើសកម្មភាព។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ឃុំខ្លួនបណ្ដោះអាសន្នអធិការដ្ឋាននគរបាលដង្កោ នឹងកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពែញដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

//youtu.be/FnhBiZ4311U

មតិយោបល់