ក្រុមហ៊ុន Apple តែងបើកទូលាយដល់អតិថិជនបញ្ចេញមតិរិះគន់ ឬប្រាប់ពីបញ្ហាផ្សេងៗដែលខ្លួនជួបប្រទះក្នុងប្រព័ន្ធ iOS របស់ខ្លួន ពិសេសជំនាន់សាកល្បង (beta) តែម្តង។ ជាក់ស្តែង ក្នុង iOS 11 beta 2 ដែលកំពុងដាក់ចេញឱ្យទាញយក និងដំឡើងជាសាធារណៈនេះ មានភ្ជាប់មកជាមួយកម្មវិធី Feedback សម្រាប់អាចឱ្យអ្នកប្រើប្រាស់ផ្ញើទៅកាន់ក្រុមហ៊ុនផ្ទាល់ នូវសេចក្តីរាយការណ៍ពីកំហុសឆ្គង ឬមតិរិះគន់គ្រប់យ៉ាង។

ដូច្នេះ បើលោកអ្នកប្រទះឃើញកំហុសឆ្គង ឬចង់បញ្ចេញមតិរិះគន់ស្ថាបនាលើ iOS 11 ទៅកាន់ Apple អាចធ្វើតាមវិធីខាងក្រោមនេះបាន៖
- ជាដំបូង សូមបើកកម្មវិធី Feedback នៅលើផ្ទាំងកម្មវិធី Homescreen
- បន្ទាប់មក ចុចលើ Accept ដើម្បីយល់ព្រមលើការប្រើប្រាស់ Usage Notice
- បន្ទាប់មកទៀត វាយបញ្ចូលអាសយដ្ឋានអ៉ីម៉ែល និងលេខសម្ងាត់ Apple ID របស់ខ្លួន
- ជាបន្ត សូមចុចលើប៊ូតុង Compose នៅខាងស្តាំ ផ្នែកខាងលើនៃផ្ទាំងកម្មវិធី ឬចុចលើប៊ូតុង New Feedback នៅខាងក្រោម
- បន្ទាប់មក សូមដាក់ចំណងជើងនៃកំហុសឆ្គង ឬមតិរិះគន់លើ iOS 11 រួចបន្តបំពេញរាល់ចន្លោះនីមួយៗ តាមបែបបទដែលក្រុមហ៊ុន Apple ទាមទារ
- បន្ទាប់ពីបំពេញចប់ សូមចុចលើប៊ូតុង Submit ជាការស្រេច៕

ប្រភពព័ត៌មានៈ imore
មតិយោបល់