ខេត្តព្រះសីហនុ៖ ថ្ងៃទី៦ខែមេសាឆ្នាំ២០១៦មុននេះ បន្តិចនៅឆ្នេរអូរឈើទាល ក្នុងរបងអារីស្តុនចាស់។ ត្រូវបានវាយកំទេច របង បើកឲ្យប្រជាពលរដ្ឋចូលមកលេងកំសាន្តឡើងវិញហើយ បន្ទាប់ពីមានការរិះគុណ យ៉ាងខ្លាំងថា គ្មានឆ្នេរសំរាប់លេង ដោយឆ្នេរស្ទើរតែទាំងអស់ នៃខេត្តព្រះសីហនុ ត្រូវបានកាន់កាប់ដោយឯកជន។
បន្ទាប់ពីចេញសារាចរណែនាំលេខ01របស់រាជរដ្ឋាភិបាលដោយចាប់ទុកឆ្នេរទាំងអស់ជាសម្បត្តិសាធារណៈឆ្នេរសមុទ្រត្រូវបានបើកជាបន្តបន្ទាប់ក្នុងនោះមានឆ្នេរឯករាជ្យហើយថ្ងៃនេះឆ្នេរ(អារីស្តុន)ត្រូវបានបើកផងដែរ។
ការបើករបងនេះគឺបើកនៅចំផ្លូវកណ្តាលខាងក្រោយផ្ទះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
ហើយប្រហែលជាល្ងាចនេះនឹងវាយកំទេចរបងថែមទៀតនៅផ្លូវជាប់ឆ្នេរថែមទៀតហើយលូទឹកស្អុយនៅក្នុងរបងអារីស្តនមួយចំនួនក៏ត្រូវកាយដីលុបបំបាត់ផងដែរគូសបញ្ជាក់ផងដែរថាការហ៊ំព័ទ្ធរបងអារីស្តុននេះមានរយៈពេលជិត10ឆ្នាំមកហើយ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលលក់ដូរនៅទីនោះបានឲ្យដឹងថាគាត់សំណូមពរឲ្យរាជរដ្ឋាភិបាលបន្តឲ្យគាត់លក់ដូរបន្តនៅទីនោះដើម្បីគ្រាន់ចិញ្ចឹមជីវិត ។
លោកអភិបាលខេត្តព្រះសីហនុរួមនឹងលោកអភិបាលក្រុងបានមានប្រសាសន៍ថាទាក់ទងរឿងឲ្យប្រជាពលរដ្ឋនៅលក់បន្តឬអត់ការសំរេចស្ថិតនៅលើថ្នាក់ជាតិជាអ្នកសំរេច ។
ប្រជាពលរដ្ឋក៏បាននាំគ្នាអបអរសាទរផងដែរដែលឃើញការប្រឹងប្រែងរបស់អាជ្ងាធរថ្នាក់ខេត្តនិងក្រុងខិតខំធ្វើឲ្យខេត្តព្រះសីហនុរីកចំរើនលើវស័យទេសចរណ៍ឡើងវិញ ៕
មតិយោបល់