ព័ត៌មានជាតិ

នៅសល់តែ១ខែទៀតប្រលងបាក់ឌុប! សិស្សបាក់ទូកម្នាក់ តូចចិត្តរឿងរៀនខ្សោយនិងបងប្អូនស្តីឲ្យ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន

ភ្នំពេញៈ ករណីយុវជនម្នាក់ បានធ្វើអត្តឃាត ចងកសម្លាប់ខ្លួន បង្កឲ្យមានភ្ញាក់ផ្អើលទាំងយប់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលេខ២០បេ ផ្លូវ លេខ២០៤ ក្រុមទី១៥ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ សុខ ភារម្យ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១២ វិទ្យាល័យបាក់ទូក មានស្រុកកំណើតភូមិព្រៃកក្របៅ ឃុំព្រៃកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង ស្នាក់នៅផ្ទះកើតហេតុខាងលើ បានចងកដោយប្រើក្រម៉ា ចងជាប់នឹងចំរឹងជញ្ជាំងចង្រ្កានបាយ ទម្លាក់ខ្លួនចុះ ស្លាប់នៅនឹងកន្លែងកើតហេតុ ។

មុនពេលកើតហេតុ ជនរងគ្រោះបានមកជួលផ្ទះខាងលើស្នាក់នៅជាមួយបង និងសាច់ញ្ញាតិដែលមានគ្នាទាំងអស់៨នាក់ ដោយសារតែមានការរៀនខ្សោយ ក៏ត្រូវបងស្តីបន្ទោសឲ្យខំរៀន លុះនៅថ្ងៃទី១១ ខែកក្ក ដា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៨ និង៣៥នាទី ជនរងគ្រោះមានការតូចចិត្ត ក៏បានធ្វើអត្តឃាតខ្លួនចងក សម្លាប់ខ្លួនតែម្តង ។

ការសន្និដ្ឋាន ឆ្លងតាមការពិនិត្យកន្លែងកើតហេតុ និងការពិនិត្យសព កម្លាំងការិយាល័យបច្ចេកទេស កោសល្យវិច័យ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ បានសន្និដ្ឋានថា សពពិតជាបានធ្វើអត្តឃាតខ្លួន ចង កសម្លាប់ខ្លួន ពិតប្រាកដមែន ។
បច្ចប្បន្នសព បានប្រគល់ជូនក្រុមគ្រួសារ ទទួលយក ទៅធ្វើបុណ្យនៅស្រុកកំណើតភូមិព្រែកក្របៅ ឃុំព្រែក ក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង៕

មតិយោបល់