ព័ត៌មានជាតិ

ជនសង្ស័យជួញដូរថ្នាំញៀនម្នាក់ ប្រទះឃើញសមត្ថកិច្ច ក៏ទម្លាក់កញ្ឆាក្រៀមដាក់ស្បោងខ្មៅចំនួន១០ដុំពីលើម៉ូតូ រួចគេចខ្លួនបាត់

តាកែវ: កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការគរបាលស្រុក បានចុះពួនស្ទាក់បង្រ្កាបករណីដឹកជញ្ជួនកញ្ឆាក្រៀមខុសច្បាប់ នៅចំណុចភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង ០៦និង៥២នាទីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចបានប្រទះឃើញ ជនសង្ស័យ០១នាក់ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូមួយគ្រឿង ដឹកកញ្ឆាក្រៀមក្នុងគោលបំណងឆ្លងដែន ទៅប្រទេសវៀតណាម ពេលឃើញសមត្ថិកិច្ច ជនសង្ស័យ ក៏បានទម្លាក់កញ្ឆាក្រៀមនេះចុះពីលើម៉ូតូ រួចក៏ជិះម៉ូតូរត់គេចខ្លួនបាត់ ។

ក្រោយធ្វើការត្រួតពិនិយត្យរួច សមត្ថកិច្ចបានរកឃើញកញ្ឆាក្រៀម ដាក់ស្បោងខ្មៅចំនួន១០ដុំ ស្មើ និង១០.៨គីឡូក្រាម ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវ និង តាមដានចាប់ជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់