ភ្នំពេញ: ករណីភ្ញាក់ផ្អើលព្រលឹងចុងសក់បណ្ដាល មកពីរថយន្តស៊ីទែនដឹកសាំង ទាក់ខ្សែភ្លើង ផ្ទុះសេចរន្ត សំណាងស៊ីទែន គ្មានប្រេងសាំងមិនបង្កឲ្យគ្រោះថ្នាក់អ្វីឡើយ សូមបញ្ចាក់ថា បង្គោលភ្លើងឈើ បំពាក់សុទ្ធតែខ្សែភ្លើង តូចធំទាំងរមូរ ដែលមិនអាចឲ្យបង្គោលឈើមួយដើមនេះ ធានាទ្រាំទ្រ ទទួលរងនូវទម្ងន់ និងឈើពុកផុយផងនោះ ពេលខ្យល់បក់បោក ធ្វើឲ្យរលំបាក់ជាពីកំណាត់ ធ្លាក់ខ្សែរាយប៉ាយតាមផ្លូវ កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ តាមផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ក្រោយកើតហេតុ ទាំងក្រុមហ៊ុនអគ្គិសនី ទាំងក្រុមហ៊ុន អញ្ញាប័ណ្ឌទទួលសិទ្ធ ចែកចាយចរន្តភ្លើងបន្ត ពុំមានដំណោះស្រាយ រៀបចំបង្គោល ខ្សែភ្លើងឡើងវិញ ទុកឲ្យខ្សែភ្លើងរប៉ាត់រប៉ាយ តាមផ្លូវបង្កឲ្យពលរដ្ឋព្រួយបារម្ភ ២ថ្ងៃទៅហើយ រហូតមកដល់វេលាម៉ោង១២និង៣០នាទី រសៀលថ្ងៃទី២៤ ខែឧសភានេះស្រាប់តែ មានរថយន្ត ស៊ីទែនដឹកប្រេង មួយគ្រឿងព្យាយាមបើកឆ្លងកាត់ ធ្វើឲ្យទាក់ខ្សែភ្លើង ទាំងរមូរទាញបាក់បង្គោល ភ្លើងថ្ម រាបដល់ដី ចំនួន៥ដើម លើសពីថ្ងៃម្សិលមិញទៅទៀត ចរាចរណ៍ត្រូវបានកកស្ទះ មិនអាចឆ្លងកាត់បាន អស់រយៈពេលរាប់ម៉ោង។
ករណីខាងលើ ធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកដំណើរតាមផ្លូវ កើតក្តីព្រួយបារម្ភ និងរឹះគន់ផងដែរ ដល់ ក្រុមហ៊ុនទទួលសិទ្ធ ចែកចាយចរន្តភ្លើងបន្ត ហៅថាភ្លើងអាជ្ញាប័ណ្ឌ និងក្រុមហ៊ុនអគ្គិសនីកម្ពុជា ខណៈដែលកើតហេតុភ្លាមៗ ពុំមានចំណាត់ការ រៀបចំបង្គោល ឬខ្សែភ្លើងឡើងវិញ បណ្តែតបណ្តោយឲ្យ ខ្សែភ្លើងនៅធ្លាក់រាយប៉ាយ ទោះជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច រាយការណ៍ឲ្យដឹងហើយឮហើយ នៅតែមិនមានវិធានការ ទុកបញ្ហាខាងលើ អូសបន្លាយ ពេលវេលា រហូតដល់មានរថយន្តបើកទាក់ បង្កកាន់តែធំ រហូតរលំបង្គោលទាំងថ្ម ទាំងឈើ ទើបនាំគ្នា រត់ខ្វែងដៃ ខ្វែងជើង ហើយចាប់ឃាត់រថយន្ត បង្ក ដោយឡែកអ្នកបើកបរចុះរត់គេចខ្លួនបាត់៕
មតិយោបល់