ក្រិកៈ មន្ត្រីប៉ូលិស បានឲ្យដឹងថា ជនចំណាកស្រុកចំនួន ៨.០០០ នាក់ ត្រូវបានជម្លៀសចេញ បន្ទាប់ពីការជាប់គាំងនៅជំរំ Idomeni បណ្តោះអាសន្នរបស់ខ្លួន ស្ថិតនៅភាគខាងជើងព្រំដែនជាមួយប្រទេស Macedonia។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិន BBC ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦។
ប្រតិបត្ដិការនេះ បានចាប់ផ្តើមនៅព្រឹកព្រលឹម ដោយប៉ូលិស បានប្រើរថយន្តក្រុង ដើម្បីផ្ទេរប្រជាជនទៅកន្លែង ដែលបានរៀបចំល្អប្រសើរជាងមុន។
ជនចំណាកស្រុកភាគច្រើន សុទ្ធសឹងតែជាអ្នកមកពីតំបន់មានជម្លោះ នៅក្នុងប្រទេសស៊ីរី អ៊ីរ៉ាក់ និងអាហ្គានីស្ថាន៕
មតិយោបល់