ព័ត៌មានជាតិ

រថយន្តដឹកឈើ១គ្រឿង លោតឆត្រមកលក់នៅខេត្តព្រៃវែង ជាប់អន្ទាក់អាវុធហត្ថ

ព្រៃវែងៈ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើចំនួន០១លើក និងឃាត់ខ្លួនជនល្មើស ០១នាក់ នៅវេលាម៉ោង០៨និង៣០នាទី យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុច លើកំណាត់ផ្លូវជាតិលេខ១១ ស្ថិតក្នុងភូមិស្គដាច ឃុំតាកោ ស្រុកពោធិរៀង ខេត្តព្រៃវែង។

ប្រភពឲ្យដឹងថា ហេតុការណ៍ចុះបង្ក្រាបនេះ ធ្វើឡើង ខណះពេលជនល្មើស កំពុងដឹកឈើពីខេត្តក្រចេះមកលក់នៅខេត្តព្រៃវែង។ ជនសង្ស័យមានឈ្មោះ លី ដារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិក្រចាបទី២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ប្រភពបន្តថា ក្រោយការបង្ក្រាប កម្លាំងអាវុធហត្ថដកហូតវត្ថុតាងរួមមាន៖ រថយន្តចំនួន០១គ្រឿង និងឈើអារប្រភេទលេខ០២ (ឈើទាល) ចំនួន២០៥សន្លឹក សរុបចំនួន ៥៣.៧០២ម៉ែត្រគូប។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវកម្លាំងអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿង បញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើ៕

photo_2016-05-24_14-33-21 photo_2016-05-24_14-33-20 photo_2016-05-24_14-33-22

មតិយោបល់