ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ថៃបានទិញរថភ្លើងពីក្រុមហ៊ុនចិននិងអាឡឺម៉ង់ក្នុងទំហំទឹកប្រាក់ ៣០៨លានដុល្លារ

ថៃ: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍នៅថ្ងៃអង្គារ ទី២៤ ឧសភានេះ បានឲ្យដឹងថា ក្រុមហ៊ុនថៃ BTS Skystrain បានចុះហត្ថលេខាលើកិច្ចសន្យា មួយ ដើម្បីទិញរថភ្លើង២៤គ្រឿងពីក្រុមហ៊ុន CRRC Changchun Railway Vehicles របស់ប្រទេសអាឡឺម៉ង់ និងទិញរថភ្លើងចំនួន២២គ្រឿងផ្សេងទៀត ពីក្រុមហ៊ុន Siemens AG របស់ប្រទេសចិន។

លោក Keeree Kanjanapas ប្រធានក្រុមហ៊ុន BTS Group Holding Plc បានថ្លែងថា រថភ្លើងថ្មីទាំងនេះយើងនឹងអាចធ្វើប្រតិបត្តិការ Skytrain មានភាពងាយស្រួលសម្រាប់រយៈពេល ១០ឆ្នាំខាងមុខ។ រថភ្លើងសរុបទាំង៤៦គ្រឿងដែលថៃបានទិញពីប្រទេសចិននិងអាឡឺម៉ង់នោះ វាអាចមានសមត្ថភាពផ្ទុករថយន្ត ៤គ្រឿង។

បាងកកប៉ុស្តិ៍បានរាយការណ៍ថា ចំនួនសរុបរថភ្លើងថ្មី ៤៦គ្រឿង មានតម្លៃ ១១ពាន់លានបាត ស្មើនឹង ៣០៨លានដុល្លារអាមេរិក) ហើយចំនួនទឹកប្រាក់ ១១ ពាន់លានបាតនេះ នឹងបានមកពីលំហូរសាច់ប្រាក់របស់ក្រុមហ៊ុននិងប្រាក់កម្ចី។

សូមបញ្ជាក់ថា ទីក្រុងបាងកកមានបណ្តាញផ្លូវរថភ្លើងឆ្លងកាត់យ៉ាងលឿនមានបួនខ្សែទៅវិញទៅមក រហូតដល់ឥឡូវនេះ ត្រូវបានកសាងជួរបន្ថែមទៀត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍របស់ខ្លួន៕

f9ea08593021ebef63db8bab1541a955

 

មតិយោបល់