ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងជន់លិចកំណាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ស្ថិតនៅស្រុកកំពង់សីលា

ព្រះសីហនុៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចស្ពានសំរោងចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាប់ព្រំប្រទល់ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ប្រឈមនឹងជំនន់ទឹកភ្លៀងហូរកាត់កំណាត់ផ្លូវជាតិខាងលើ។ដូច្នេះការធ្វើដំណើរឆ្លងកាត់ចំណុចនេះត្រូវបានបិទចរាចរណ៍ជាបណ្ដោះអាសន្ន។សូមបងប្អូនប្រជាពលរដ្ឋមេត្ដាជ្រាបនិងបង្វៀងទិសដៅទៅកាន់ផ្លូវជាតិលេខ៣ជាបណ្ដោះអាសន្នរង់ចាំទឹកស្រកដូចស្ថានភាពដើម។

កត្ដាភ្លៀងបន្ដធ្លាក់នៅផ្នែកខាងលើនៃខ្នងភ្នំគិរីរម្យនឹងបណ្ដាលឱ្យមានជំនន់ទឹកភ្លៀងផ្នែកខាងក្រោមពិសេសពាក់ព័ន្ធផ្លូវជាតិលេខ៤ចំណុចស្ពានសំរោងតែម្ដង…។

ដោយឡែកនៅព្រឹកមិញនេះលោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានចុះមកពិនិត្យស្ថានភាពទឹកនៅចំណុចខាងលើនេះផងដែរនិងបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្អស់និងថែរក្សាសុខភាពអោយបានល្អ៕

 

មតិយោបល់