កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអាទិត្យ ០៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ០៧:០០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្ដាលអោយស្លាប់មនុស្សចំនួន ០២នាក់ ប្រុស និងរបួសធ្ងន់ ០១នាក់ ប្រុស ខូចខាតម៉ូតូ ០២គ្រឿងធ្ងន់នៅលើផ្លូវលេខ១២១០ ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
នៅថ្ងៃទីខែឆ្នាំកើតហេតុខាងលើ មានឈ្មោះ សៅ ស៊ីណាក់ ភេទប្រុស អាយុ ៤១ឆ្នាំ(ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ)មានទីលំនៅភូមិ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។បានបើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1T-8267 បើកបរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំនុចភូមិឃុំកើតហេតុក៏បានបុកនិងអ្នកបើកបរម៉ូតូមួយគ្រឿង ទៀតម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៍ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AH-4845 បើកបរដោយឈ្មោះ រ៉ា ចាន់រិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) មុខរបរកសិករ មានទីលំនៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ បើកបរក្នុងទិសដៅពីត្បូងទៅជើង(មិនពាក់មួកសុវត្ថិភាព)និងអ្នករួមដំណើរដោយ ឈ្មោះ ស៊ិន សល់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ:កសិករ មានទីលំនៅជាមួយគ្នា(មិនពាក់មួកសុវត្ថិ)និងរងរបួសធ្ងន់០១នាក់ ប្រុស។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងចាប់យកវត្ថុតាងទាំងពីរយកមករក្សាទុកនៅអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់។ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងអ្នករបួសត្រូវបានក្រុមគ្រួសារយកទៅព្យាលបាលនៅមន្ទីពេទ្យ៕
ព័ត៌មានជាតិ
មតិយោបល់