ព័ត៌មានជាតិ

មនុស្សម្នាក់ស្លាប់ភ្លាមៗ និង ៥នាក់ទៀត រងរបួសធ្ងន់ ក្រោយរថយន្តបើកលឿនគេចអ្នកឆ្លងផ្លូវ ទៅបុករះម៉ូតូ ៣គ្រឿង

កណ្ដាល: កាលពីវេលាម៉ោង ៧និង១៥នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មានករណីរថយន្តបើកកបុករះម៉ូតូ ៣គ្រឿង ។

រថយន្តបង្កម៉ាក លុចស៊ីស RX300 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BA-1894 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរជាស្ត្រីម្នាក់ ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន គេចពីអ្នកឆ្លងផ្លូវ ស្រាប់តែជ្រុលទៅបុករះម៉ូតូ ៣គ្រឿង៖
១/ម៉ូតូម៉ាក ហុងដា ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1M-2566 ។
២/ម៉ូតូម៉ាក ហុងដា ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1CM 5748។
៣/ម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ផ្លាកលេខ1FF 8797។

សូមបញ្ជាក់៖ ករណីនេះ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និង ៥នាក់ទៀត រងរបួសធ្ងន់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំពោះអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់