ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់ ឡើងបេះផ្លែព្រីងផ្ញើចៅ របូតដៃធ្លាក់បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញៈ បុរសចំណាស់ម្នាក់ ឡើងបេះផ្លែព្រីងផ្ញើចៅរបូតដៃធ្លាក់បណ្ដាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើបានកើតឡើងកាលពីរសៀលម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ជើងឯក ខណ្ឌដង្កោ។

បុរសចំណាស់រងគ្រោះមានឈ្មោះ ភឿន រ៉ា អាយុ៥៣ឆ្នាំ មុខរបរ កសិករ ស្នាក់នៅចំណុចកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិអង្គកិប ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

បើតាមសម្ដីពីកូនប្រុសរបស់ជនរងគ្រោះសូមមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា ឪពុករបស់គាត់បានចេញពីស្រុកកំណើត៥ទៅ៦ថ្ងៃហើយ ដើម្បីមកធ្វើការសំណង់ តែមិនទាន់បានធ្វើទេ នៅពេលព្រឹកនោះជនរងគ្រោះបាននិយាយថាល្ងាចនេះគាត់ទៅលេងកូននិងចៅ តែអត់មានលុយទិញអីផ្ញើចៅទេ និយាយរួចពួកគាត់បាននាំគ្នាចេញទៅធ្វើការអស់ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានគេទៅប្រាប់ឪពុករបស់គាត់ធ្លាក់ពីលើដើមព្រីង ហើយគាត់បានមកដល់កន្លែងកើតហេតុនិងបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលជើងឯក ពេលដែលសមត្ថកិច្ចចុះទៅដល់និងហៅរថយន្តពេទ្យបង្អែកដង្កោដើម្បីសង្រ្គោះ បច្ចុប្បន្នជនរងគ្រោះកំពង់សម្រាកប្យាបាលនៅមន្ទីរពេទ្យបង្អែកដង្កោ៕

https://youtu.be/IUMUhVPUa3Y

មតិយោបល់