ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយម៉ូតូធន់ធំមួយគ្រឿង បើកបរដោយបុរសជនជាតិបរទេសម្នាក់ បានបុកជាមួយនឹងម៉ូតូស្កុបពីដែលកំពុងជិះដោយបុរសម្នាក់ បណ្តាលឲ្យដួលរងការខូចខាតរួចព្យាយាមបើករត់គេចមិនផុតដដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល៩ព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុង និងដេញតាមរហូតមកដល់ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទើបឃាត់បាន។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជនជាតិបរទេសម្នាក់ ជិះម៉ូតូធំមួយគ្រឿង មិនស្គាល់ម៉ាក ពាក់ស្លាកលេខ ភ្នំពេញ 1CC-3433 បើកបរតែម្នាក់ឯងក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្រាប់តែមានម៉ូតូម៉ាកស្កុបពី ពាក់ស្លាកលេខ 1CM-1773 បើកបរដោយបុរសម្នាក់ វ័យប្រហែល៣៥ឆ្នាំ កំពុងបើកឆ្លងផ្លូវ ក៏ជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យភាគីម៉ូតូស្កុបពី ខូចខាតមួយកំណាត់មុខ រួចចំណែកម៉ូតូបង្កវិញបាបព្យាយាមជិះរត់គេច តែត្រូវបានជនរងគ្រោះដេញតាមរហូតដល់ចំណុចភូមិខាងលើ ទើបឃាត់ខ្លួនបានតែម្តង។
ក្រោយកើតហេតុ ភាគីទាំងសងខាង បានធ្វើការដោះស្រាយគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕
https://youtu.be/Z5dxnyGoYeo
មតិយោបល់