ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ បានអនុញ្ញាតិឱ្យលោក Lu Hao ប្រធានគណៈកម្មាធិការគាំពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ នៃរដ្ឋសភាតំណាងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបដើម្បីពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍ ពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ។
ក្នុងជំនួបនោះលោក សាយ សំអាល់ បានជម្រាបជូនមិត្តចិនអំពីវឌ្ឍនភាពការងាររបស់ក្រសួងបរិស្ថាន ការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារព្រៃឈើ និងការរៀបចំក្រមបរិស្ថាន។
ជាមួយគ្នានោះដែរ ភាគីទាំងពីរបានចាត់ទុកកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ជាកិច្ចការទាំងអស់គ្នា ដែលទាមទារឱ្យមានការចូលរួមសហការពីគ្រប់មជ្ឈដ្ឋាន ដើម្បីឧត្ដមប្រយោជន៍ជាតិ ការរស់នៅដោយចីរភាព និងដើម្បីបរិស្ថានពិភពលោក៕
មតិយោបល់