ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះ ចុះបង្ក្រាបករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត(VOIP)១២ទីតាំងឃាត់ខ្លួនឧក្រិដ្ឋជន ជនជាតិចិនសរុបជិត៨០នាក់

ភ្នំពេញៈ នៅវេលាម៉ោង៩ព្រឹកនេះ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ ក្រុមប្រតិបត្តិការចម្រុះមាន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានស៊ើបអង្កេត និងងនុវត្តនីតិវិធី នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានសហការជាមួយស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តកំពត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយព្រះរាជអាជ្ញាអមសាលាដំបូងក្រុងភ្នំពេញ ខេត្តកំពត និងខេត្តកណ្តាល បានចុះបង្ក្រាបករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេត(VOIP) មានចំនួន១២ទីតាំង ដោយឃាត់ខ្លួនឧក្រិដ្ឋជន ជនជាតិចិនសរុបចំនួន៧៣នាក់ ស្រី២១នាក់ មានដូចខាងក្រោម៖
១.រាជធានីភ្នំពេញមានចំនួន៧គោលដៅ ដោយឃាត់ខ្លួនឧក្រិដ្ឋជនបានចំនួន៣៥នាក់ ស្រី១១នាក់ នឹងរឹបអូសបានវត្ថុតាំងមួយចំនួន។

២.ខេត្តកំពតមានចំនួន៣គោលដៅ ដោយឃាត់ខ្លួនឧក្រិដ្ឋជនបានចំនួន៣៨នាក់ ស្រី១១នាក់ នឹងរឹបអូសបានវត្ថុតាំងមួយចំនួន។

៣.ខេត្តកណ្តាលមានចំនួន ២គោលដៅ រឹបអូសបានវត្ថុតាំងមួយចំនួន៕

https://youtu.be/xZ5Dm6mLlRc

មតិយោបល់