ព័ត៌មានជាតិ

ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ ត្រូ​វបញ្ជូនទៅសង្គ្រោះភ្លាមៗ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នាចំពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់មនុស្ស៤នាក់ ក្នុងនោះមានស្រ្តីម្នាក់ មានផ្ទៃពោះជិតគ្រប់ខែ ដោយភ្លាមៗនោះ ក៏មានរថយន្តគ្លីនិកឯកជនចំនួន៣គ្រឿង ដឹកជនរងគ្រោះយកទៅសង្គ្រោះផងដែរ។

ហេតុការណ៍នេះ កើតទ្បើងកាលវេលាម៉ោង ១១និង១៥នាទីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវវិថីឈ្នះឈ្នះហៅទំនប់កប់ស្រូវ ស្ថិតក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ ពីដំបូងគេឃើញ រថយន្ត១គ្រឿង ម៉ាកម៉ាស្ដារ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BG-3906 ធ្វើដំណើរពីត្បូងមកជើងឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AF-7492 ធ្វើដំណើរពីត្បូងទៅជើងជាមួយល្បឿនលឿន ក្នុងផ្លូវអត្ថភាពត្រង់ ដោយវ៉ាក់អឺជាន់ហ្វ្រាំងមិនជាប់ ក៏ជ្រុលទៅបុករថយន្តម៉ាស្ដារពេញទំហឹង ចំផ្នែកខាងមុខចំហៀងខាងស្ដាំ បណ្ដាលឲ្យរងរបួសធ្ងន់ ខាងរថយន្តសាមយ៉ុងចំនួន៤ ក្នុងនោះមានស្រី្ដម្នាក់ជិតឆ្លងទន្លេផងដែរ។ ភ្លាមៗនោះ ជនរងគ្រោះទាំងអស់ ត្រូវបានរថយន្តគ្លីនិកឯកជនចំនួន ៣គ្រឿង ដឹកយកទៅសង្គ្រោះផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះវាស់វែង រួចយកវត្ថុតាងរថយន្តទាំង២គ្រឿង ទៅរក្សាទុករង់ចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់