ព័ត៌មានជាតិ

អាណិតណាស់លោកអើយ!.. រថយន្តក្រុងក្រុមហ៊ុន វុឌ្ឍន៍ សុភាព បុកអ្នកសុំទានម្នាក់ស្លាប់យ៉ាងអាណោចអាធ័មបំផុត!…

បាត់ដំបងៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន វុឌ្ឍន៍ សុភាព បានបើកទៅបុកអ៊ំប្រុសវ័យចំណាស់ម្នាក់ ដែលជាអ្នកសុំទានកំពុងដើរឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យអ៊ំប្រុសរងគ្រោះស្លាប់យ៉ាងអាណោចអាធ័មបំផុតនៅលើដងផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុម៨ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយកើតហេតុហើយនោះ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ ដោយបានធ្វើការវាស់វែងនាំយករថយន្តខាងលើយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត ចំណែកឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់