ព័ត៌មានជាតិ

រថយន្ត​ធុនធំដឹក​ផ្លែ​ស្វាយ ​បើក​លឿន​ដាច់​កង់​ឆេះ​ ផ្អើលប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច ជួយអន្តរាគមន៍​

ភ្នំពេញ: រថយន្ត​យីឌុបធុនធំ​មួយ​គ្រឿង​ ដឹក​ផ្លែ​ស្វាយ​ច្រើន​ពេក​បណ្តាល​ឲ្យ​ដាច់​កង់ អូសនឹងថ្នល់ បែកផ្កា​ភ្លើង​ ឆេះ​កង់​រថយន្ត​ ផ្អើល​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ និង​សមត្ថកិច្ច​ជួយ​ពន្លត់​ ​កាលវេលម៉ោង​ ១១និង១៥នាទីយប់​ថ្ងៃ​ទី​១៤ ​ខែ​មករា ​ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង​ទល់មុខ​ផ្សារ​ កាណាឌីយ៉ា​ ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។

រថយន្ត​ដែល​ឆេះ​ ម៉ាក​ នីសាន់​ក្រុមហ៊ុន​ រាជ​សី​ហ៍​ ឡូជីស្ទីក​ ពណ៌​ស​លៀយ​ពណ៌​ ត្រួយចេ​ ពាក់ស្លាកលេខ​ ព្រះសីហនុ ​3A-0103 បើក​បរ​ក្នុង​ទិសដៅ​ពី​លិច​ទៅកើត​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ​នៅ​កន្លែង​កើត​ ​បាន​ឲ្យដឹង​ថា​នៅមុនពេលកើតហេតុ​ គេឃើញ​រថយន្ត​ យីឌុប​មួយ​គ្រឿង​ខាង​លើ​ បើក​បរ​យ៉ាង​លឿន​ ក្នុង​ទិសដៅ​ពី​លិច​ទៅកើត​ លុះ​បើក​មក​ចំណុច​កើត​ហេតុ​ខាង​លើ​ ស្រាប់​តែ​រថយន្ត​ខាង​លើ​ បាន​ដាច់​កង់ក្រោយ​ផ្នែក​ខាងឆ្វេង​​ បណ្តាល​ឲ្យ​ថាស​រថយន្ត​ អូស​ជា​មួយ​ថ្នល់​ បែក​ផ្កា​ភ្លើង​ឆេះ ហើយ​រថយន្ត​ទៅ​មុខ​លែង​រួច​​។

ប្រភព​ដដែល បន្ត​ទៀត​ថា ​​ករណី​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ព្រមទាំង​សមត្ថកិច្ច​ បាន​យក​ទឹក​ និង​បំពង់​ពន្លត់​អគ្គិភ័យ​ មកជួយ​ពន្លត់​ភ្លាមៗ​ផងដែរ​។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​បង្ក​ខាង​លើ​ ត្រូវ​បាន​តៃកុង​ហៅ​រថយន្ត​មួយ​គ្រឿង​ទៀត​ មក​សាង​ ដើម្បីលក់​នៅ​ផ្សារ​បន្ត​៕

មតិយោបល់