ព័ត៌មានជាតិ

ម៉ាស្តាស្លាកលេខ ភ្នំពេញ 2I-5555 បុកជាមួយនឹងរថយន្តតាកស៊ីពេញទំហឹង រងការខូចខាតទាំងសងខាង

ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក ម៉ាស្តា មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2I-5555 បានបើកបុកជាមួយនឹងរថយន្តតាក់ស៊ីម៉ែត្រ មួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 2Y-7024 យ៉ាងពេញទំហឹង បណ្តាលឲ្យក្បាលរថយន្តទាំងសងខាង រងការខូចខាតយ៉ាងដំណំ សំណាងល្អគ្មានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល២និង២០នាទី យប់ឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

មតិយោបល់