យោងតាមការបង្ហោះសារចុងក្រោយ អតីតពិធីការិនីអ្នកនាងឈិន សុធារី បានអះអាងថា អ្នកនាងអត់ស្ដាយក្រោយនោះទេក្រោយពេលអ្នកនាងប្រកាន់ជំហរមិនចរចារជាមួយស្វាមី ក្នុងពេលដែលអ្នកនាងបានសារភាពថាលោកសុវណ្ណ មករានៅតែចេញចូលមកមើលកូនដោយអ្នកនាងមិនបានបំបិទសិទ្ធិ។ អ្វីដែលគេកត់សម្គាល់គឺអ្នកនាងបានបង្ហោះថាខ្លួនមានសេចក្ដីសុខក្រោយពេលអតីតស្វាមីដើរចេញដោយសារតែកូនទាំង២ ដែលអត្ថន័យរបស់នាងមិនខុសពីឌឺលោកសុវណ្ណ មករា ដែលរង់ចាំមើលការអន្ទងរបស់អ្នកនាងដើម្បីអាចឲ្យលោកបានវិលចូលផ្ទះដោយសន្តិវិធីដូចមុននោះដែរ។
អ្នកនាងនិយាយថា ជីវិតអត់មានស្វាមីមិនមានអីត្រូវស្លាប់ ឬត្រូវវេទនាដល់ថ្នាក់អំពាវឲ្យបុរសដែលមិនស្គាល់ពីតម្លៃរបស់ខ្លួនត្រឡប់មកវិញ ជាពិសេសនៅពេលដែលអ្នកនាងប្រកាសថាខ្លួនធ្វើចិត្តបានហើយ ដោយសារតែមានជីវិតច្រើនទៀតជួយផ្ដល់កម្លាំងចិត្ត។ អ្នកនាងថាបើទោះជាត្រូវថែកូនទាំង២ពិបាកម្នាក់ឯងបន្តិចមែន ប៉ុន្តែអ្នកនាងសប្បាយចិត្តនិងពេញចិត្តរស់នៅក្នុងសភាពបែបមេម៉ាយ ដែលគ្មានសម្ពាធពីលោកសុវណ្ណ មករា ដែលអ្នកនាងប្រកាសក្នុងពេលរស់នៅជួបជុំ គឺមានតែការឈឺចាប់។ អ្នកនាងនៅតែបន្តស្នើឲ្យលោកសុវណ្ណ មករាមកផ្ដិតមេដៃលែងលះខ្លួន និងផ្ដិតមេដៃប្រគល់ផ្ទះបុរីដែលបានទិញដាក់ឈ្មោះរួមគ្នាមកជាឈ្មោះរបស់នាងតែម្នាក់ ប្រសិនបើលោកសុវណ្ណ មករា នៅមានទឹកចិត្តអាណិតដល់កូនទាំង២ដែលអ្នកនាងប្រកាសថានឹងមើលថែដោយដៃខ្លួនឯង។ ការប្រកាសរបស់អ្នកនាងមិនខុសពីឌឺចំពោះអតីតស្វាមីនោះទេ ក្នុងពេលដែលម្នាក់ៗបានអះអាងថាអ្នកនាងឈិន សុធារី នឹងរស់នៅម្នាក់ឯងមិនបានយូរនោះទេ ដោយសារតែអ្នកនាង និងលោកសុវណ្ណ មករា ធ្លាប់មានរឿងប្រេះស្រាំបែបនេះច្រើនដងមកហើយ តែចុងក្រោយគឺនៅតែទទួលយកអតីតស្វាមីមករួមរស់វិញក្រោយពេលលោកសុវណ្ណ មករា លួងដោយសម្ដីផ្អែមល្ហែមបានបន្តិច។
អ្នកនាងថា គ្មានការចរចារណាមួយដើម្បីត្រូវរ៉ូវនោះទេ ក្នុងពេលដែលអ្នកនាងនៅតែប្រកាសថានឹងមិនទទួលយកអតីតស្វាមីដាច់ខាត ដើម្បីកុំឲ្យទឹកភ្នែកហូរជាថ្មី។ អ្នកនាងក៏បានបង្ហោះសម្ដីឌឺដងដោយអះអាងថាមានកូនទាំង២កាន់ដៃ និងមានប្អូនស្រី ឬគ្រួសារកាន់ដៃ គឺគ្រប់គ្រាន់ហើយដោយមិនចាំបាច់មានលោកសុវណ្ណ មករា ដូចមុនក៏បានដែរ។ ជំហរ និងពាក្យសម្ដីរបស់នាង ត្រូវគេមើលឃើញថាមានន័យមិនខុសពីធ្វើឲ្យលោកសុវណ្ណ មករា កាន់តែ ពិបាកថយក្រោយនោះទេ ក្នុងពេលដែលលោកក៏ធ្លាប់បញ្ជាក់ថា លោកនៅត្រូវការកូនទាំង២។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហានេះ លោកសុវណ្ណ មករា បានអះអាងថាបើទោះជាអ្នកនាងឈិន សុធារី និយាយអ្វីចំពោះខ្លួនក៏ដោយ ក៏លោកបដិសេធធ្វើការផ្ដល់សម្ភាសន៍ដាច់ខាតជុំវិញស្នេហាប្រេះស្រាំរបស់ខ្លួន៕
មតិយោបល់