ព័ត៌មានជាតិ

មិនដឹងប្រញាប់ទៅណា! ជិះម៉ូតូលឿនដូចហោះ ទៅបុករថយន្តគេលាន់ដូចរន្ទះ ស្លាប់ភ្លាមៗមួយប៉ប្រិចភ្នែក

ព្រៃវែង: លោកអធិការស្រុកពារាំងបានប្រាប់Post News ថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​បង្កឡើងដោយម៉ូតូមួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនមិនគោរពសិទ្ធិអាទិភាព បានជ្រុលទៅបុករថយន្តស៊ាំយ៉ុង ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទី យប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចន្លោះគីឡូម៉ែត្រលេខ ៦៩-៧០ តាមបណ្តោយផ្លូវជាតិលេខ៨ ភូមិព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងបន្ទាប់ពីម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1G -6063 បើកបរដោយឈ្មោះ សុខ មុំ ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅភូមិបឹង ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ធ្វើដំណើរពីលិចទៅកើត លុះដល់ចំណុចកើតហតុ ភាគីខាងម៉ូតូបានប្តូរគន្លងឆ្លងគំនូសលឿង ជ្រុលទៅបុកជាមួយរថយន្ត មួយគ្រឿង ម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ 2AO-9785 ដែលកំពុងបើកបរដោយឈ្មោះ ថាន រ៉ាវី ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិ៣ម៉ែត្រ ឃុំទួលឈ្នួល ស្រុក
ក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ជំនាញ បានចុះទៅធ្វើការវាស់វែងដល់កន្លែងកើតហេតុ ដោយបាននាំយករថយន្តនិងម៉ូតូយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត ។ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់