ព្រះវិហារៈ លោកវរសេនីយ៍ទោ គង់ គា អធិការក្រុងព្រះវិហារ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបានកើតឡើង បន្ទាប់ពីបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ ២រូបបើករថយន្តខ្វះការប្រុងប្រយត្ន័ ទៅបុកផ្ទប់នឹងដើមអាកាស្យាពេញទំហឹង បណ្តាលឲ្យខ្ទេចរថយន្តក្បាលខាងមុខស្ទើរទាំងស្រុង។ ចំណែកមនុស្សទាំង២នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦២ ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
តាមប្រភពពព័ត៌មានបានឲ្យដឹងា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក កាមរីបាឡែន ពណ៌ស្ករ បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនិងបុរសម្នាក់ទៀត ដែលអ្នកទាំង២ជាបុគ្គលិកហត្ថាកសិករ ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះដល់់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតរថយន្តទៅបុកផ្ទប់នឹងដើមអាកាស្យា ដែលនៅចិញ្ចើមផ្លូវពេញទំហឹងខ្ទេចក្បាលរថយន្តទាំងស្រុង ចំណែកអ្នកទាំង២នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក១៦មករា។
ក្រោយកើតហេតុ សមត្ថកិច្ចចុះមកវាស់វែង នាំយករថយន្តខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងព្រះវិហាររង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់