ភ្នំពេញៈ នេះជាលើកទី២ហើយ ដែលរោងចក្រផលិតទឹកកក បានផ្ទុះទុយោធ្លាយជាតិអាម៉ូញាក់ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម តែមិនបង្កឲ្យមនុស្សណារងរបួសនោះទេ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង១៥នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវ៣៧១ នៅភូមិព្រែកតាគង់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ការលេចធ្លាយឧស្ម័នអាម៉ូញ៉ាក់ជាថ្មីម្តងទៀតនៅរោងសិប្បកម្មផលិតទឹកកកមួយនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ផ្ទះប្រជាពលរដ្ឋនៅជុំវិញនោះ និងដល់សិស្សសាលាដែលកំពុងរៀននៅជិតនោះដែរ ។
ដោយឡែក ម្ចាស់សិប្បកម្មរត់គេចខ្លួនបាត់និង ប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២គ្រឿង ។
តែបើតាមការបញ្ជាក់របស់សមត្ថកិច្ច ទីតាំងផលិតទឹកកកខាងលើនេះ ធ្លាប់បានលេចធ្លាយឧស្ម័នអាម៉ូញ៉ាក់បែបនេះម្តងហើយ កាលពីប៉ុន្មានខែមុន ហើយសមត្ថកិច្ចក៏បានផ្អាកមិនឲ្យផលិតទឹកកកនេះមួយរយៈ ប៉ុន្តែដោយសារការត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធក៏បើកដំណើរការឡើងវិញ ។
បច្ចុប្បន្នទីតាំងកើតហេតុខាងលើ ត្រូវបានលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់ថា ត្រូវបានបិទទ្វារឈប់ឲ្យប្រកបអាជីវកម្មទៀតហើយ ព្រោះម្ចាស់អាជីវកម្មគ្មានបច្ចេកទេសគ្រប់គ្រាន់ និងខ្លាចប៉ះពាល់ដល់អាយុជីវិតអ្នកជិតខាង ៕
https://youtu.be/JaNPANcbk4w
មតិយោបល់