ព័ត៌មានជាតិ

បុរស​នារី 2 នាក់​រវល់​តែ​ប្រឡែង​គ្នា​ក្នុង​រថយន្ត​កំពុងបើក​បរ​បាន​ជ្រុល​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ចំ​ពេញទំហឹង​

​ភ្នំពេញ ៖ បុរស​នារី 2 នាក់​រវល់​តែ​ប្រឡែង​គ្នា​ក្នុង​រថយន្ត​កំពុងបើក​បរ​បាន​ជ្រុល​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ចំ​ពេញទំហឹង​ធ្វើអោយ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​9​និង​40​នាទី​យប់​ថ្ងៃទី​30​ខែកក្កដា​ឆ្នាំ​2014 ត្រង់​ចំណុច​មុខ​វិទ្យាល័យ​បាក់​ទូក តាម​បណ្ដោយ​ផ្លូវ​លេខ​169 ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​7​មករា​។​

ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​នារី​2​នាក់​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា កាមរី ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ច​6588 ភព​2 ធ្វើដំណើរ​តា​បណ្ដោយ​ផ្លូវ​លេខ​169 ទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ក៏បាន​រេ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លវ​ចំ​ពេញទំហឹង​ធ្វើអោយ​រថយន្តរង​ការខូច​ខាត ចំណែករ​បាំង​ថ្ម​ពុះ​មាន​រង​ការខូចខាត​អ្វី​នោះទេ​។​

​បន្ទាប់ពី​កើតហេតុ​បុរស​និង​នារី​ដែល​ជិះ​រថយន្ត​មិន​មាន​រងរបួស​នោះ​ទេ​បាន​បើកទ្វារ​រថយន្ត​ចុះ​មក​ហើយ​រត់​គេច​បាត់​។​
​ក្រោយ​កើតហេតុ​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ 7 មករា​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕
2014-07-31_102019

មតិយោបល់