កំពង់ឆ្នាំងៈ លោកអធិការក្រុងកំពង់ឆ្នាំង បានប្រាប់ Post News ថា មានករណីរថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2Y-4205 បើកបរដោយបុរសម្នាក់ បុករបងការិយាល័យក្សេត្រសាស្ត្រ និងកែលំអដីកសិកម្ម រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង១០នាទី ទៀបភ្លឺ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ចំណែកម្ចាស់រថយន្តបង្ករបួសស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕
មតិយោបល់