បាត់ដំបងៈ ការអនុវត្តជាប្រចាំតាមអនុសាសន៍ណែនាំរបស់ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង ទទួលបន្ទុកផែននគរបាលយុត្តិធម៌ បានដឹកនាំបញ្ជាដល់ក្រុមនគរបាលបង្ការបង្រ្កាបនៃស្នងការដ្ឋាន ដែលមានលោកអនុសេនីយ៍ទោ ឈឿង គឹមសុង ជាប្រធាន បានចេញប្រតិបត្តិការឃាត់ក្រុមក្មេងទំនើងចំនួន២ក្រុម ដែលកំពុងដេញកាប់ចាក់គ្នានៅតាមសួនសាធារណៈក្នុងក្រុងបាត់ដំបងយ៉ាងអនាធិបតេយ្យ នាវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្នុងប្រតិបត្តិការនេះ សមត្តកិច្ចឃាត់បានក្មេងៗទាំងអស់ចំនួន១៧នាក់ និងដកហូតបានដាវសាំម៉ូរ៉ៃចំនួន១ដើមផងដែរ។ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងបានបញ្ជាក់ថា ក្រុម ក្មេងៗទាំងនេះ មន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវ និងធ្វើកំណត់ហេតុ អប់រំណែនាំឲ្យឈប់ប្រព្រឹត្ត ហើយស្នើឲ្យឳពុកម្តាយ អាណាព្យាបាល មកធានាយកទៅលំនៅដ្ឋានវិញ៕
មតិយោបល់