ភ្នំពេញៈ គេនៅចាំច្បាស់ថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ តារាសម្តែង កញ្ញា ណូម័រ បានសរសេរសារនៅលើហ្វេសប៊ុកថា នាងត្រូវបាន ឆាយ វិរៈយុទ្ធ ចាប់រំលោភ ដោយព័ត៌មាននេះ បានសាយភាយពេញហ្វេសប៊ុក ដែលធ្វើឲ្យនាងសម្រេចចិត្ត សូមទោស ឆាយ វិរៈយុទ្ធ ជាសាធារណៈទំនងជាតារាចម្រៀង សាន់ដេ ខឹងក្រាវក្រោធ។
ណូម័រ បានប្រាប់ Post News នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ឲ្យដឹងថា «នាងខ្ញុំណូម័រ សូមធ្វើការសុំទោសចំពោះបងប្រុស “ឆាយ វិរះយុទ្ធ” ជាសាធារណៈចំពោះរឿង កាលថ្ងៃទី២១ ដែលនាងខ្ញុំបានបង្ហោះរូបភាពនឹងអក្សរថា “ថ្ងៃនេះ ត្រូវលោកឆាយ វិរះយុទ្ធចាប់រំលោភ ចឹងល្ងាចនេះមិនបានទៅធ្វើជាពិធីការនីការប្រគំតន្ត្រីរាត្រីណាត់ជួបនៅកំពូល ចោមចៅទេ”»។
ពិធីការិនី និងជាតារាសម្តែង កំពុងបោះសំឡេងក្នុងពិភពសិល្បៈ បានបន្តថា «តាមពិតនាងខ្ញុំ គ្រាន់តែចង់បញ្ជាក់ថា ថ្ងៃនេះមិនបានទៅធ្វើជាពិធីការិនីទេ ព្រោះរវល់ជាប់ថតបទថ្មីបងយុទ្ធ ប៉ុន្តែពេលដែលនាងខ្ញុំបង្ហោះទៅក្នុងហ្វេសប៊ុក ស្រាប់តែមិត្តៗចែករំលែករូបភាពនឹងអក្សរទាំងនោះឡើងផ្អើលហ្វេសប៊ុក រហូតដល់ថ្នាក់បងៗសារព័ត៌មានចុះព័ត៌មាន ចុះកាសែតទៀត»។
នាងបានបន្ថែមក្នុងន័យដឹងកំហុសថា «ហេតុនេះ ធ្វើឲ្យប៉ះពាល់កិត្តិយសបងយុទ្ធ ព្រោះតែការលេងសើចខ្វះការពិចារណារបស់ខ្ញុំដោយអចេតនា ទោះបីបងយុទ្ធគាត់មិនប្រកាន់ ប៉ុន្តែនាងខ្ញុំក៏មិនអាចនៅស្ងៀមបានដែរ នាងខ្ញុំជាអ្នកខុស នាងខ្ញុំត្រូវតែមានទំនួលខុសត្រូវ!!! អរគុណចំពោះការស្រលាញ់រាប់អានរបស់ពុកម៉ែបងប្អូនទាំងក្នុងនឹងក្រៅហ្វេសប៊ុក ដោយក្តីគោរពពីនាងខ្ញុំ NoMore»៕
មតិយោបល់