ព័ត៌មានជាតិ

សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន! ប្រុសស្រី៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណី…

កំពង់ស្ពឺ: នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងផ្នែកគ្រឿងញៀន និងផ្នែកព្រហ្មទណ្ទក្រុង បានធ្វើការល្បាតដល់ចំណុចផ្លូវរថភ្លើង ភូមិក្រាំពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឃាត់មុខសញ្ញាចំនួន ០៣នាក់។

ជនសង្ស័យមានឈ្មោះ៖
១/ផុល ប៊ុនធឿន ភេទប្រុស អាយុ ២៥ឆ្នាំ ។
២/កែវ យី ភេទ ស្រី អាយុ ៣៨ឆ្នាំ។
៣/ឡាញ់ អាង ភេទប្រុស អាយុ ២៧ឆ្នាំ ។
ទាំង ៣នាក់រស់នៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ដកហូតវត្ថុតាង៖
-ម្សៅសថ្លាសង្ស័យគ្រឿងញៀនចំនួន ៩កញ្ចប់(មធ្យម១កញ្ចប់)
-ទូរស័ព្ទ ១គ្រឿង
-ដែកកេះ០៣ និងឧបករណ៏ប្រើប្រាស់មួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតីវិធីច្បាប់។

«គ្រឿងញៀនបំផ្លាញអនាគត់ អ្នកក្រុមគ្រួសារ និងសង្គមជាតិ……»៕

មតិយោបល់