ព័ត៌មានជាតិ

រថយន្តប្រណាំង បុកជាមួយតាក់ស៊ីម៉ែត្រខ្មែរ ខ្ទេចទាំងសងខាងនៅជាប់របងស្ថានទូតរុស្ស៊ី!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តប្រណាំង បុកជាមួយតាក់ស៊ីម៉ែត្រខ្មែរ ពេញទំហឹង បណ្តាលឲ្យភាគីរថយន្តទាំងសងខាងខ្ទេចយ៉ាងដំណំរាងខ្លួន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅម៉ោង១២និង៣០នាទី ឈានចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវ៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ដំបូងឡើយគេឃើញរថយន្តម៉ាកCan am ពណ៌ខ្មៅ មិនមានស្លាកលេខ ជារថយន្តប្រណាំង បើកដោយបុរស២នាក់ ក្នុងល្បឿនលឿន បានរេចង្កូតទៅបុករថយន្តតាក់ស៊ីម៉ែត្រ របស់ក្រុមហ៊ុនតាក់ស៊ីខ្មែរ ពណ៌ត្រួយចេក ពាក់ស្លាកលេខ 2AN-2913ក្នុងល្បឿនដូចគ្នា ពេញទំហឹង បណ្តាលឲ្យមនុស្ស៥នាក់របួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករង់ចាំដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់