ព័ត៌មានជាតិ

អុញនោះប្រុសៗ! សមត្ថកិច្ចបង្ក្រាបថ្នាំសម្រាប់បំប៉នផ្លូវភេទបុរសម៉ាក Sexusl MAN ដែលលក់តាមអនឡាញ បានជិត៦០០ដបឯណោះ

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ច បានចុះចាប់ថ្នាំសម្រាប់បំប៉នផ្លូវភេទបុរសម៉ាក Sexusl MAN ដែលបានចែកចាយតាមប្រព័ន្ធអនឡាញ និងFacebook ខុសច្បាប់ចំនួន៥២០ដប វត្ថុតាងនិងជនសង្ស័យម្នាក់ ត្រូវបានប្រគល់ជូនទៅក្រសួងសុខាភិបាលដើម្បីបន្ដនីតិវិធី។

លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង បានឲ្យដឹងថា ការចុះបង្ក្រាបអ្នកលក់ និងចែកចាយថ្នាំសម្រាប់បំប៉នផ្លូវភេទបុរសនោះ គឺធ្វើនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ លោក ឡុង ស្រេង បន្តថា ការបង្ក្រាបនេះគឺធ្វើឡើងតាមបទល្មើសជាក់ស្តែង មានន័យថាកម្លាំងសមត្តច្ចជំនាញរបស់នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការស្រាវជ្រាវ និងតាមចាប់នៅពេលជនសង្ស័យកំពុងលក់ជាក់ស្តែង ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលឡើយ៕

មតិយោបល់