ភ្នំពេញៈ យោងតាមប្រភពពីឡាបញ្ជីរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ក្រោយពីទទួលសំណុំរឿង មកពិនិត្យ និងសាកសួរជនសង្ស័យចប់សព្វគ្រប់លោក គុជ គឹមឡុងជា តំណាងអយ្យការបានសម្រេចប្រកាន់លើឈ្មោះ PETER TAM ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិចិន ជាប្តី និងឈ្មោះ ង្វៀង ធីគីធី ហៅ សូយ ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម ពីបទ សញ្ចារកម្ម ប្រព្រឹត្តនៅចំណុចហាងយីហោ ឡុងឈានគី ក្លឹបម៉ាស្សា នៅតាមបណ្តោយផ្លូវលេខ៣១៥ សង្កាត់បឹកកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ យោងតាមមាត្រា ២៨៤នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា សមត្ថកិច្ចនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះបង្ក្រាបទីតាំងហាងយីហោ ឡុងឈានគី ក្លឹបម៉ាស្សា កាលពីយប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ៣១៥ សង្កាត់បឹកកក់ទី១ ខណ្ឌទួលគោក ដោយបានឃាត់ខ្លួនជនសង្ស័យ ពីរនាក់ប្តីប្រពន្ធខាងលើ និងនារីម៉ាស្សាចំនួន ១០នាក់ ដែលនៅក្នុងនោះស្ត្រីខ្មែរចំនួន ៦នាក់ ស្ត្រីជនជាតិចិន ចំនួន ២នាក់ និងស្ត្រីជនជាតិវៀតណាមចំនួន ២នាក់ផងដែរ៕
មតិយោបល់