ព័ត៌មានជាតិ

ចម្លែកណាស់ លោកយាយ អាយុ ៧៣ឆ្នាំ ចងក ក្នុងប្រឡាយ

ព្រះស៊ីហនុៈ យាយអាយុ ៧៣ឆ្នាំ ចងកសម្លាប់ខ្លួន ដោយសារខឹងនឹងកូនចៅ។ ករណីនេះ បានកើតឡើង នៅស្រុកព្រៃនប់ ត្រង់ចំណុចក្រុមទី៥ ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ នាថ្ងៃទី២៤ ឧសភា ២០១៦ នេះ។

យោងតាមមន្ត្រីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ស្រី ឯម អាយុ ៧៣ឆ្នាំ បានយកក្រម៉ា ព៌ណក្រហម ក្រឡាតូចៗ ចងក នឹងដើមឈើ នៅចំណុចព្រែក ក្រោយចុងប្រឡាយ អូរត្រាវ។ មូលហេតុដោយសារ មានការខឹងនឹងកូនចៅ ហើយក្នុងពេលកើតហេតុ គឺពុំមានមនុស្សនៅផ្ទះទេ នៅតែក្មេងៗ។ រយៈពេលបាត់ គឺនៅម៉ោង១០:០០នាទី ព្រឹក ហើយចៅៗជិះម៉ូតូដើររក តែមិនឃើញ លុះដល់ម៉ោង១២:០០ ថ្ងៃត្រង់ កូនចៅរបស់គាត់ ឃើញគាត់ចងក ស្លាប់បាត់ទៅហើយ។

បច្ចុប្បន្ន សាកសព ត្រូវបានគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕

photo_2016-05-24_22-08-59 photo_2016-05-24_22-09-02

មតិយោបល់