ព័ត៌មានជាតិ

Update៖ រថយន្តដឹកឥដ្ឋ បុករថយន្តហ៊ីណូដឹកខ្សាច់ ខូចខាតទាំងសងខាងយ៉ាងដំណំ

ភ្នំពេញ: រថយន្តដឹកឥដ្ឋមួយគ្រឿង បានបើកបុករថយន្តម៉ាកហ៊ីណូមួយគ្រឿង ខណ:ហ៊ីណូអេឡង់បត់ឆ្វេង បណ្ដាលឲ្យខូចខាតខាតទាំងសងខាងយ៉ាងដំណំ តែសំណាងល្អ ពុំបណ្តាលឲ្យអ្នករងរបួស។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១៩ ចំណុចមុខផ្លូវចូលឃ្លាំងប្រេងមួយកន្លែងក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តដឹកឥដ្ឋម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-3190 បើកបរ ដោយបុរសម្នាក់ ពុំស្គាល់អត្តសញ្ញាណឡើយ។ ចំណែករថយន្តបើករថយន្តម៉ាក ហ៊ីណូពណ៌សលាយខៀវ ពាក់ស្លាកលេខចង្កូតស្តាំ PSHN0464 ជារថយន្តរបស់មន្ទីរសាធារណ: ការណ៍ក្រុងការដ្ឋានប្រឡាយអូវែង អ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនោះទេ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តទាំង២គ្រឿងធ្វើដំណើរ ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ រថយន្តហ៊ីណូដឹកខ្សាច់ បានអេឡង់និងស៊ីញ៉ូភ្លើងបត់ឆ្វេង ក៏ស្រាប់តែរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកឥដ្ឋ ដែលបើពីក្រោយនៅខាងឆ្វេងដៃ បានបុករថយន្តហ៊ីណូផ្នែកខាងឆ្វង បណ្តាលឲ្យរថយន្តទាំងសងខាងរងការខូចខាត គឺរថយន្តហ៊ីណូបែកធុងប្រេងកំពប់ហៀរពេញផ្លូវ រីឯរថយន្តហ៊ីយ៉ាន់ដាយ ខូចខាតកំណាត់មុខយ៉ាងដំណំ។

បន្ទាប់ពីគ្រោះថ្នាក់ នគរបាលក៏បានចុះទៅវាសវែង យករថយន្តទាំង២គ្រឿង បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់