ព្រសីហនុៈ កាលពីយប់ពាក់កណ្តាលអធ្រាត្រ ឆ្លងចូលថ្ងៃ៦ ខែមេសា ឆ្នាំ២០២០ តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត ១៥៥-១៥៦ ភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿងបុកគ្នា។
រថយន្ដទី១ ដឹកទំនិញធុនធំ ពាក់ផ្លាកលេខ តាកែវ3A-2151 ធ្វើដំណើរពីខេត្តព្រះសីហនុ ទៅភ្នំពេញ (អ្នកបើកបររត់គេចបាត់) និងរថយន្តទី២ ម៉ាកកូរ៉ូឡា ពាក់ផ្លាកលេខ សៀមរាប 2A-5882 ទិសដៅ ផ្ទុយគ្នា។
ហេតុការណ៍នេះ បានបបណ្ដាលឲ្យអ្នកបើករថយន្ត កូរ៉ូឡាឈ្មោះ តាំង យួហេង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម រងរបួស។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ បានអន្តរាគមន៍ជួយដោះស្រាយកិច្ចការផ្សេងៗ និងបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យ៕



មតិយោបល់