ព័ត៌មានជាតិ

ស្លាប់ទៀតហើយ…! នារីម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ

កណ្តាល: នារីវយ័កណ្តាលម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យជ័យជំនះ អគារផ្នែកជំងឺទូរទៅបង្ករឲ្យមានការផ្ញាក់ផ្អើលទាំងព្រឹក។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាទៀតភ្លឺឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងមន្ទីរពេទ្យជ័យជំនះ អគារផ្នែកជំងឺទូរទៅ។

ប្រភពព័ត៌មានបានឲ្យដឹងថា នារីដែលស្លាប់នោះមានឈ្មោះ គុន ស៊ីដេត ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិកណ្តាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។

បើតាមអ្នកជម្ងឺនៅក្បែរនោះបានឲ្យដឹងថា នៅវេលាទៀបភ្លឺគាត់ឃើញមានមនុស្សប្រុសស្រីពីរបីនាក់ដឹកនារីនោះមកតាមរយៈរ៉ឺម៉កកង់បី មកដល់មន្ទីរពេទ្យជយ័ជំនះ នៅអគារសម្រាកជម្ងឺទូរទៅ ហើយអ្នកដែលដឹកយកមកនោះបានត្រឡប់ទៅវិញអស់ភ្លាមៗតែម្តង។ ស្រាប់តែព្រឹកឡើង មានការភ្ញាក់ផ្អើលឆោរឡោថា នារីនោះបានស្លាប់បាត់ទៅហើយ។

ពាក់ព័ន្ធនិងរឿងរ៉ាវខាងលើនេះដែរ ភ្នាក់ងារPost News បានទំនាក់ទំនងទៅប្រធានមន្ទីរពេទ្យបង្អែកជ័យជំនះ តែលោករវល់ប្រជុំ៕

មតិយោបល់