ព័ត៌មានកីឡា

ចុងក្រោយ Pepe សម្រេចចិត្តមក Besiktas

បន្ទាប់ពីកុងត្រាជាមួយនឹងក្រុមស្តេចស Real Madrid ត្រូវបានបញ្ចប់ ខ្សែការពារដ៍ឆ្នើម Pepe បានសម្រេចចិត្តមកចូលរួមជាមួយនឹងក្រុម Besiktas របស់ប្រទេសតួគី។

បើតាមការចុះផ្សាយរបស់ Mirror នៅប៉ុន្មានម៉ោងមុននេះ ខ្សែការពារដ៍ឆ្នើម Pepe បានចុះកិច្វសន្យាជោគជ័យជាមួយនឹងក្រុម ជើងឯកតួគី Besiktas ហើយ។ Pepe ត្រូវបានឲ្យដឹងថា ការទៅលេងនៅក្លិបតួគីនេះ គឺរូបគេមិនមានតម្លៃខ្លួននៃការផ្ទេរឡើយ តែរូបគេនឹងទទួលបានប្រាក់ប្រចាំសប្តាហ៍ច្រើនគួរសមផងដែរ។ ជាការពិតណាស់ នៅមុនការផ្ទេរទៅកាន់ក្លិប Besiktas នេះដែរ Pepe ត្រូវបានសារពត៌មានជាច្រើន បានចុះផ្សាយថា ខ្សែការពារព័រទុយហ្គាល់រូបនេះ នឹងទៅលេងនៅក្រុម Paris Saint Germain នៅលីគកំពូលរបស់បារាំង។ ក៍ប៉ុន្តែ នៅព្រឹកនេះ Pepe បានធ្វើឲ្យមន្ទិលសង្ស័យ ជាច្រើនត្រូវបានបញ្ចប់ក្រោយរូបគេ បានសម្រេចចិត្ត ចុះកិច្ចសន្យាលេងឲ្យក្រុមតួគី Besiktas ។

ដូច្នេះហើយ Pepe នឹងបាត់មុខពីលីគអេស្ប៉ាញចាប់ពីពេលនេះតទៅហើយ ដោយត្រូវទៅលេងនៅលីគកំពូលរបស់តួគីវិញ។ សម្រាប់អ្នកគាំទ្រខ្សែការពាររូបនេះ ក៍នឹងលែងបានឃើញ ការលេងរបស់ Pepe បានញឹកញ៉ាប់ដូចមុនផងដែរ។

មតិយោបល់