ព័ត៌មានជាតិ

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច

កំពង់ឆ្នាំងៈ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៥និង៣០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌចំនួន ០៣នាក់ ប្រើប្រាស់រថយន្ដ០១គ្រឿង ដឹកនាំដោយលោក ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌខេត្ត បានចុះសហការជាមួយកម្លាំងអ.ហក្រុងកំពង់ឆ្នាំងសរុប ០៦នាក់ ដោយបានការអនុញ្ញាតពីលោក សាក់ សារ៉ាង មេបញ្ជាការអ.ហខេត្ត និងមានការសម្របសម្រួលពីលលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។យោងបទល្មើសជាក់ស្ដែង ពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ លី គីមលៀង ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ស៊ុន ស្រៀង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលរស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលពាក់ព័ន្ធក្នុងករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៨:៣០នាទី នៅចំណុចមុខវត្តអារញ្ញ ស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

វត្ថុតាងចាប់យករួមមាន៖
១-ម៉ូតូចំនួន០១គ្រឿង ម៉ាក Smash ពាក់ស្លាកលេខ ភ្នំពេញ 1X-6046 ពណ៌ខ្មៅ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានការិយាល័យជំនាញយកទៅធ្វើតេស្តរកជំងឺCovid19 លទ្ធផល(អវិជ្ជមាន) និងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ដើម្បីបន្តនីតិវិធី៕

មតិយោបល់