ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ដែលបានធ្វើសកម្មភាពគាស់សោរបន្ទប់ជួលត្រូវបានប្រជាពលរដ្ឋចាប់បានហើយប្រគល់អោយសម្ថកិច្ច។
ហេតុការណ៍ការណ៍នេះកើតឡើងនៅវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងភូមិចំរើនផល២ សង្កាត់បឹងទំពុន ខណ្ខមានជ័យ រាជធានីភ្នំពេញ។
តាមសម្តីពីជនរងគ្រោះដែលមានឈ្មោះ ជា បុរី ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរធ្វើកានៅក្លឹប ស្នាក់នៅកន្លែងកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុដោយរូបគាត់បានចេញពីធ្វើការវិញ ហើយបានធ្វើដំណើរមកជិតដល់ផ្ទះស្រាប់តែឃើញជនសង្ស័យ២នាក់កំពុងតែអង្គុយនៅលើម៉ូតូពេលនោះរូបគាត់មានកាសង្ស័យបានទាញខ្សែរក្រវាត់ដើរចូលទៅក៏ត្រូវជនសង្ស័យបានជិះម៉ូតូចេញពេលនោះ ក៏ស្រាប់តែមានបក្សពួកវាម្នាក់ទៀតបានបានចេញពីក្នុងបន្ទប់គាត់ពេលនោះរូបគាត់បានដេញតាមមកដល់ខាងមុខផ្លូវ២៧១ ក៏មានអ្នកធ្វើដំណើរតាមផ្លូវបានជួយដេញចាប់បានម្នាក់ស្វាគមន៍ម្នាក់១ដៃ១ជើងបែកក្បាលនៅសល់តែដង្ហើមចង្រឹត ហើយ២នាក់ទៀតបានរត់គេចខ្លួនបាត់។
លោកអនុសេនីយ៍ទោ ឈីន ចំរើន នាយប៉ុស្តិ៍បឹងទំពុន បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ឃឹម ដាវុធ ហៅ ដា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងផ្សារដែកម្តុំទឹកថ្លាស្រុកកំណើតនៅភូមិក្រោលគោ សង្កាត់គឺឡូម៉ែត្រលេខ៦ ខណ្ខឬស្សីកែវ នៅពេលកម្លាំងល្បាតបានឃើញជនសង្ស័យត្រូវបានប្រជាពលរដ្ឋកំពុងតែនាំគ្នាវាយបានយកមកប៉ុស្តិ៍និងនាំទៅដេររបួសនិងសាកសួរ។ សម្ភារៈដែលជនសង្ស័យយកបាននោះមានខោអាវ។
បច្បន្នជនសង្ស័យខាងលើកំពុងតែសាកសួរនិងកសាងសំណុំរឿងបញ្ចូនទៅអធិកាដ្ឋាននគរបាលខណ្ខមានជ័យចាត់កាតាមនីតិវិធីច្បាប់៕
មតិយោបល់