ព័ត៌មានជាតិ

ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ ត្រៀមសម្រាប់ការដាច់ទឹក

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង១០យប់ ដល់ម៉ោង៤ព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋាករទឹកនឹងផ្អាកការផ្គត់ផ្គង់ទឹកនៅផ្នែកខ្លះ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ចំណែកយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង១០យប់ ដល់ម៉ោង៤ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកការផ្គត់ផ្គង់នៅទឹកផ្នែកខ្លះក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ មូលហេតុ ដើម្បីកាត់បំពង់តម្លើងនាឡិការទឹក ៕

មតិយោបល់