ព័ត៌មានកីឡា

Bayern Munich បញ្ចប់ពត៌មានចរចាមអារ៉ាមរឿងទិញ Alexis Sanchez

ប្រធានក្លិប Bayern Munich លោក Uli Hoeness បានបដិសេដ្ឋនៅពត៌មានចរចាមអារ៉ាមដែលថាក្លិប កំពុងតាមទិញកីឡាករខ្សែប្រយុទ្ធ Alexis Sanchez របស់ក្រុមកាំភ្លើងធំ Arsenal នៅរដូវក្តៅនេះ ខណ:ដែលមានការប្រជែងពី Manchester City ។

កីឡាករជម្រើសជាតិឈីលីរូបនេះ ជិតផុតកិច្ចសន្យាជាមួយក្លិប Arsenal ទៅហើយ ដោយសល់តែមួយឆ្នាំទៀតប៉ុន្នោះ និងមិនទាន់សម្រេចថាតើត្រូវនៅបន្តរឺយ៉ាងណាទេស្របពេលមានក្លឹបធំៗនៅតំបន់អឺរ៉ុបជាច្រើនកំពុងចាប់អារម្មណ៏លើខ្សែប្រយុទ្ធរបស់ក្លិបអង់គ្លេសរូបនេះ ។ដូចជា Manchester City ត្រូវបានគេជឿរថាកំពុងនាំមុខគេក្នុងការនាំយក Sanchez មកកាន់ Etihad Stadium ដូច្នេះហើយទើបលោក Pep Guardiola ហ៊ានឲ្យថ្លៃ ៥០ លានផោន ដល់ក្លិប Arsenal និងប្រាក់ប្រចាំអាទិត្យ ៣៥ មុឺនផោន ដល់កីឡាករ Sanchez ផងដែរ។

គួរំលឹកផងដែរថាកីឡាករវ័យ ២៨ឆ្នាំ រកបាន ៣០គ្រាប់ ឲ្យក្រុមកាំភ្លើងធំ Arsenal នៅរដូវកាលមុន រង់ចាំមើលថាតើក្លិប Arsenal ព្រមលក់ Sanchez ឲ្យទៅ Manchester City ដែលជាគូរប្រជែងក្នុង English Premier League ព្រមលក់ទេ រឺក៏បន្តកុងត្រាទៀត?

មតិយោបល់