ស្ទឹងត្រែងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង សហការជាមួយរថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានផ្នែកប្រេងឥន្ធនៈ មន្ទីរពាណិជ្ជកម្នខេត្តនិងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យតាមបណ្តាស្ថានីយ៍ និង ដេប៉ូចែកចាយប្រេងក្នុងខេត្ត សរុបបាន ១៦ស្ថានីយ៍។
ជាលទ្ធោល ពិនិត្យឃើញថា មាន ៤ស្ថានីយ៍ត្រឹមត្រូវ និង១២ស្ថានីយ៍ទៀតពុំត្រឹមត្រូវតាមច្បាប់ទេ ដោយក្នុងនោះមាន៨ស្ថានីយ៍ខុសបរិមាណ និង៤ស្ថានីយ៍ខុសទាំងបរិមាណខុសទាំងគុណភាព៕
មតិយោបល់