ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋាករទឹកនឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹកនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចាប់ពីវេលាម៉ោង៩យប់ ដល់ម៉ោង២ទៀបភ្លឺ។
នៅថ្ងៃទី១១ ខែកក្កដា រដ្ឋាករទឹកនឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹកនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ចាប់ពីវេលាម៉ោង៨យប់ ដល់ម៉ោង១ទៀបភ្លឺ។
និងចុងក្រោយនៅថ្ងៃទី១២ ខែកក្កដា រដ្ឋាករទឹកនឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹកនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចាប់ពីវេលាម៉ោង៨យប់ ដល់ម៉ោង១ទៀបភ្លឺ៕
មតិយោបល់