ព័ត៌មានជាតិ

ម៉ូតូ២គ្រឿង ប្រលះគ្នាពេញទំហឹង មនុស្ស២នាក់ រងរបួសធ្ងន់

ឧ​ត្ត​រ​មានជ័យ​៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​​ម៉ូតូ​និង​ម៉ូតូ ​បាន​ប្រលះគ្នា​​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យមនុស្ស​២នាក់ ​​រងរបួស​ធ្ងន់​​។

​ហេតុការណ៍នេះ​ បានកើតឡើង​​កាលពី​វេលា​ម៉ោង​២០​និង​២០​នាទី​ យប់​ ថ្ងៃទី​៥ ខែមេសា​ ឆ្នាំ​២០១៦​ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧B ស្ថិតនៅ​ក្នុង​ភូមិ​ឃ្លាំង​កណ្តាល ​ឃុំ​ត្រពាំង​ប្រិ​យ៍ ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

នគរបាល​ ចរាចរណ៍ ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​២​នាក់​ ១​. ឈ្មោះ ង៉ែត ប្រុស ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​ទួលប្រាសាទ ​ឃុំ​ត្រពាំង​តាវ ​ស្រុក​អន្លង់វែង​ ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បើក​ម៉ូតូ​ម៉ាកវ៉េវ​ពណ៌ក្រហម​គ្មាន​ស្លាក​លេខ ​របួស​ក្បាល​ធ្ងន់​ និង​ម៉ូតូ​ខូច​ផ្នែក​ខាងមុខ​។​ ២​.ឈ្មោះ មឿ​ន គា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ​ស្រះ​ឈូក ឃុំ​ត្រពាំង​ប្រិ​យ៍​ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ បើក​ម៉ូតូ​វ៉េវ​ពណ៌ខ្មៅ​គ្មាន​ស្លាក​លេខ​ រងរបួស​ធ្ងន់​បាក់​ភ្លៅ​ខាងឆ្វេង​ និង​ម៉ូតូ​ខូច​ផ្នែក​ខាងមុខ​។​

នគរបាល ​បាន​បន្តទៀតថា ករណីនេះ ​អធិការ​នគរបាល​ស្រុក​ បាន​ចាត់​កម្លាំង​ជំនាញ​និង​ប៉ុស្តិ៍​រដ្ឋបាល ​ចុះទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាមៗ​ជួយ​អន្តរាគមន៍​ យក​ជនរងគ្រោះ មកកាន់​មន្ទីរ​ពេទ្យបង្អែក​ស្រុក​អន្លង់វែង​ និង​ធ្វើ​កំណត់ហេតុ​ដកហូត​វត្ថុ​តាង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ ​នគរបាល​ស្រុក ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​៕

IMG_2129 IMG_2130 IMG_2128 IMG_2127 IMG_2126

មតិយោបល់