ភ្នំពេញៈ យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈមន្ត្រីរាជការ ៣រូប ជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្នដោយមិនទទួលប្រាក់បៀវត្ស រួមមាន ទី១.លោក ក្រួច ផាន ទី២.លោក ឃ្លាំង ហួត និងទី៣ លោក នុត ពុធដារ៉ា ៕
ព័ត៌មានជាតិ
មតិយោបល់