ព័ត៌មានជាតិ

ឡិចស៊ីស៤៧០ ស្លាកលេខ ភ្នំពេញ 2J-9229 ជល់គ្នាជាមួយរថយន្តបាឡែន ស្លាកលេខភ្នំពេញ 2W-9275 ខូចខាតទាំងសងខាង!

ភ្នំពេញ: តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្តម៉ាក ឡិចស៊ីស៤៧០ ពាក់ស្លាកលេខ ភ្នំពេញ 2J-9229 បានបើកមកជល់ជាមួយនឹងរថយន្តម៉ាក បាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2W-9275 បណ្តាលឲ្យរងការខូចខាតទាំង២គ្រឿង តែសំណាង១០០០ដង គ្មានអ្នករបួស។

ហេតុការណ៍នេះកើតឡើងនៅ ម៉ោង៧និង១០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅលើម៉ៅសេទុង ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងនាំយករថយន្តទាំង២ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នាបន្តទៀត៕

មតិយោបល់