កណ្ដាលៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០វេលាម៉ោង៤និង២០នាទីនៅចំណិច ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។ មានករណីអគ្គិភ័យ ឆេះរោងផ្ទះបាយ។ ម្ចាស់ផ្ទះឈ្មោះ ឆាយ នាង ភេទស្រី អាយុ៨១ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ សភារៈខូចខាតរួមមាន៖ សំបកបាវស៊ីម៉ង់ និងសម្ភារៈក្នុងផ្ទះបាយមួយចំនួន។
មូលហេតុ៖ ដោយសារម្ចាស់ផ្ទះដាំទឹកហើយទុកចោលទៅបុណ្យជាប់ផ្ទះរបស់គាត់ទើបបណ្តាលអោយឆេះរោងផ្ទះបាយតែម្តង។
បានចេញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចំនួន០៣គ្រឿងប្រើប្រាស់ទឹកចំនួន០១គ្រឿង ស្មើនឹង ០៧ម៉ែត្រគូប និងរលត់ជាស្ថាពរនៅវេលាម៉ោង៤នឹង៤២នាទី៕
មតិយោបល់