ព័ត៌មានជាតិ

មេខ្លោងជួញដូរគ្រឿងញៀនប្រចាំស្រុកព្រៃនប់ ត្រូវកម្លាំងនគរបាលចាប់វាយខ្នោះ

ព្រះសីហនុ: នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ជាមេក្លោងជួញដូរគ្រឿងញៀន នៅស្រុកព្រៃនប់ត្រូវបាននគរបាលចាប់ខ្លួន
បានហើយ តាមបទបញ្ជា និងវិធានការពីលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួននៅក្នុងភូមិសារាយ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនសង្សួយឈ្មោះ ហេង ប៊ុនធឿន ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរមិនពិតប្រាកដ។

ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសារធាតុញៀចំនួន ២៧កញ្ចប់(តូច ០៨កញ្ចប់ ធំ១៩កញ្ចប់)
-ជញ្ជីងថ្លឹង មួយគ្រឿង
-ទូរស័ព្ទដៃចំនួ នមួយគ្រឿង ។

ជនសង្ស័យរូបនេះ នគរបាលនឹងចាត់ការបន្តតាមនីតិវិធីបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់