ព័ត៌មានជាតិ

បែកកង់ខាងឆ្វេងបណ្តាលឲ្យក្រឡាប់រងការខូចខាតតែម្តង

កោះកុង: ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៤និង០០នាទី មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡាប់ខ្លួនឯង ០១លើក នៅលើផ្លូវជាតិលេខ៤៨ km១៨-១៩ ស្ថិតនៅក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។
រថយន្តម៉ាក់សាំយ៉ុង ពណ៌សំបកឪឡឹក ស្លាកលេខ ភ្នំពេញ 2AL-5017 មកពីភ្នំពេញទៅកោះកុង និងបណ្ដាលឲ្យរងរបួសស្រាល អ្នកបើកបរឈ្មោះ ខុម សារ៉ាត់ ភេទប្រុស អ្នករួមដំណើរ ០១នាក់ស្រី ត្រូវជាប្រពន្ធ ។
មូលហេតុរថយន្តបែកកង់ខាងឆ្វេងបណ្តាលឲ្យក្រឡាប់តែម្តង។
បច្ចុប្ប្នន្នកម្លាំងយើងបានជួយសម្រួលចរាចរ និងគ្រប់គ្រងទីន្លែងកើតហេតុដើម្បីយករថយន្តចេញ៕

 

មតិយោបល់